-->
សូមស្វវាគមន៍ គេហទំព័រ www.vthotnews.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...
សូមស្វវាគមន៍ គេហទំព័រ www.vthotnews.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, March 10, 2023

ក្រុមក្មេងទំនើងចំនួន០៣នាក់ក្នុងចំណោមបក្សពួក០៥នាក់ នៅស្រុកត្រាំកក់ ត្រូវបានឃាត់ខ្លួន.....

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ.ថ្ងៃទី១១ខែមិនាឆ្នាំ២០២៣កំម្លាំងសមត្ថកិច្ចដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុក ត្រាំកក់ នៅថ្ងៃទី ២១ ខែមករាឆ្នាំ ២០២៣ នៅវេលាម៉ោង ០២ និង ២៥ រំលងអាធ្រាតុនៅលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ៦៧.៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា មានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យ០១ក្រុមមានគ្នាចំនួន០៥នាក់ ជិះម៉ូតូ០២គ្រឿងម៉ាកសង់សេ125.មួយគ្រឿង និងម៉ាក អុិចសុិនទរ័មួយគ្រឿងបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះឈ្មោះ គង់ ចំរើនភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដែលកំពុងបើកម៉ូតូឌុបគ្នាជាមួយឈ្មោះ គឺ ជា ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា តាមផ្លូវជាតិលេខ ៣ ពីជើងមកត្បូងបណ្ដាលឲ្យត្រូវមួយដុំថ្ម ចំទ្រូងជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ដួលធ្លាក់ពីលើម៉ូតូ។


ត្រូវបានមិត្តភក្កិ និងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ តែជាអកុសលជនរងគ្រោះបានស្លាប់ក្រោយពីដឹកមកដល់មន្ទីរពេទ្យ។


បើតាមការរៀបរាប់របស់លោកវីរៈសេនីយ៍ឯកឌុក ធីយ៉ា អធិការស្រុកត្រាំកក់បានប្រាប់អ្នកសារព័ត៌មានយើងថា ករណីនេះក្រោយកើតហេតុកម្លាំងសមត្ថកិច្ចពុំទទួលបានព័ត៌មានភ្លាមៗនោះទេ រហូតដល់ម៉ោង១១.០០នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ ទើបសមត្ថកិច្ចទទួលបានព័ត៌មាននេះពីក្រុមគ្រួសារជនរងគ្រោះ។


ពេលទទួលបានព័ត៌មានសមត្ថកិច្ចកម្លាំងសមត្ថកិច្ចស្រុក បានចុះទៅកាន់កន្លែងកើតហេតុ នឹងធ្វើការពិនិត្យនិងស្រាវជ្រាវកសាងសំណុំរឿងទៅតាមនីតិវិធី។


ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជាបន្តបន្ទាប់មក និងដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធី ដោយ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត 


នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ នេះ វេលាម៉ោង ៩.០០នាទី កម្លាំងសមត្ថកិច្ចអធិការស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ព្រមទាំងដកហូតវត្ថុតាងមាន ម៉ូតូម៉ាក អុិច សុិនទ័រ ពណ៌ខ្មៅគ្មានផ្លាកលេខចំនួន ០១គ្រឿង។


ជនសង្ស័យដែលសមត្ថកិច្ចគាត់ខ្លួន

១.ឈ្មោះ ប្រាក់ វិដន ភេទប្រុសអាយុ ១៧ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង។


២.ឈ្មោះ គូ កក្កដា ហៅកាក់ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង។


៣.ឈ្មោះ ហុឹម ប៊ុននី ហៅនុយភេទប្រុសអាយុ ១៩ឆ្នាំ នៅភូមិពេជ្រចង្វាឃុំបឹងត្រាញខាងត្បូង។


ចំណែកជនសង្ស័យ០២នាក់ទៀតដែលកំពុងគេចខ្លួន រួមមាន=


១.ឈ្មោះ សេង រ៉ានុត ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញខាងត្បូង។


២.ឈ្មោះ ប្រាក់ ប្រុសពៅ ហៅស៊ុតភេទប្រុសអាយុ ២២ឆ្នាំ នៅភូមិត្រពាំងវែងឃុំបឹងត្រែងខាងត្បូង។


បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ដែលឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Tuesday, March 7, 2023

ករណី ដេញវាយគ្នា និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក នៅតាមបណ្ដោយផ្លូវជាតិលេខ៣.!

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងឱ្យដឹង នៅព្រឹកថ្ងៃទី ០៨  ខែ មីនា ឆ្នាំ ២០២៣ នេះ កម្លាំង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ យុវជន០៤ នាក់ ដែលធ្វើសកម្មភាព ដេញវាយគ្នា និងយកដុំថ្ម ដេញគប់គ្នា យ៉ាងអណាអធិបតេយ្យ នៅវេលា ម៉ោង ១៣ និង ៣១ នាទី កាលពីថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២៣ ដោយមានករណី ក្មេងទំនើង ០២ ក្រុម មានគ្នាប្រហែល ២០ នាក់ ជិះម៉ូតូប្រហែល ១០ គ្រឿង បានធ្វើសកម្មភាពវាយ និងគប់គ្នា ត្រង់ចំនុចតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥ ស្តិតក្នុងភូមិ កំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ៕

Tuesday, February 28, 2023

សន្តិសុខមន្ទីរពេទ្យរុស្សី បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីត្រួតពិនិត្យឃើញមានក្រាម.ស ថ្លាមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់នៅក្នុងកាបូប...

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖ ហេតុការណ៍នេះ កើតឡើង កាលពី ថ្ងៃ២៨ ខែកុម្ភៈ  ឆ្នំា២០២៣នេះ នៅក្នុងបរិវេណមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សន្តិសុខមន្ទីរពេទ្យរុស្សី បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីត្រួតពិនិត្យឃើញមានក្រាម.សថ្លាមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់នៅក្នុងកាបូប ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស្ត្រីនេះ បានមកទទួលសេវាផ្តាច់ថ្នាំញៀន ពីខាងមន្ទីរពេទ្យ ហើយមុនពេលឃាត់ខ្លួន ក្រុមគ្រូពេទ្យបានមានការសង្ស័យ ទើបរាយការណ៍ទៅខាងសន្តិសុខមន្ទីរពេទ្យ មកសុំស្ត្រីនេះធ្វើការត្រួតពិនិត្យ។

ជាលទ្ធផល ក្រោយពីក្រុមសន្តិសុខបានពិនិត្យរួចបានឃើញមានដូចជា  ក្រាម.សថ្លា និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនផងដែរ ។ 


ជនសង្ស័យនេះ សន្តិសុខមន្ទីរពេទ្យបានប្រគល់អោយសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធី ៕

Wednesday, February 22, 2023

ចាប់ខ្លួនមន្ត្រីនគរបាលចរាចរណ៍ស្នងការខេត្តតាកែវ ម្នាក់ពីបទរំលោភសេពសន្ថវៈលើអនីតិជនកុមារីអាយុ ១៣ឆ្នាំ...

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ៖ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកគីរីវង្សបានធ្វើការឃាត់ខ្លួនមន្ត្រីប៉ូលិសចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារីអាយុ ១៣ឆ្នាំ  ក្រោយពីសាច់ញាតិនិងអាណាព្យាបាលកុមារីរងគ្រោះដាក់ពាក្យបណ្តឹងស្វែងរកការអន្តរាគមន៍។

តាមការបញ្ជាក់ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គប្រាសាទ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨និង៤៥នាទីព្រឹក ស្ថិតនៅភូមិលន្ទៈ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ ។


កម្លាំងប៉ុស្តិ៍បានទទួលពាក្យបណ្តឹងពីឈ្មោះ ណឹម មួង ភេទប្រុស អាយុ ៥៤ឆ្នាំបានប្តឹងឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ ជាមន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្តុល ឃុំត្រពាំងសិលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។


ក្នុងពាក្យបណ្តឹងនោះ គឺប្តឹងចោទថាជនសង្ស័យខាងលើបានចាប់រំលោភសេពសន្ថវៈលើចៅស្រីឈ្មោះ ម ន ស អាយុ .១៣ឆ្នាំ (ស្នាក់នៅក្នុងបន្ទុកជាមួយជីតា) នៅចំណុចផ្ទះសំណាក់មួយ នៅតំបន់ទេសចរណ៍ជ្រោះផ្អោក ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយចៅស្រីទើបតែបានបង្ហើបប្រាប់ជីតា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឮដំណឹងដែលចៅស្រីប្រាប់ ជីតាបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍តែម្តងទៅ។


បច្ចុប្បន្នជនសង្ស័យក្នុងករណីរំលោភសេពសន្ថវៈជាមួយអនី.តិជនខាងលើនេះ ត្រូវបានមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Saturday, February 18, 2023

ជិះ.ម៉ូតូ.ដួ.ល.ខ្លួន.ឯង ! នាំគ្នាប្រឌិតរឿងថា មានក្មេង៦នាក់ជិះម៉ូតូ៣គ្រឿង ធា.ក់.ដួ.ល.នៅចំណុចមុខវត្តត្រពាំងគល់ ដោយខ្លាចម្តាយស្តីបន្ទោស...

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ  ៖ នេះ បើយោងតាមសេចក្តីបំភ្លឺព័ត៌មានបន្ថែម របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ជិះម៉ូតូដួលខ្លួនឯង ! នាំគ្នាប្រឌិតរឿងថាមានក្មេង៦នាក់ជិះម៉ូតូ៣គ្រឿងធាក់ដួលនៅចំណុចមុខវត្តត្រពាំងគល់ ដោយខ្លាចម្តាយស្តីបន្ទោស ។ 

នៅក្នុងសេចក្តីបំភ្លឺ បានបញ្ជាក់ថា  បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណីផុសផ្សាយរបស់គណនី ឃុន លួងឆៃ ករណីគ្រោះថ្នាក់ចរាចរណ៍ យល់ច្រលំថាធាក់ផ្តួលប៉ុនប៉ងប្លន់ម៉ូតូ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបនៅ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះមានការចូលបំភ្លឺពីកុមារីឈ្មោះ ហ៊ីម នីហ្សា អាយុ១៣ឆ្នាំ រស់នៅភូមិកន្ទោង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ថាមិនមានគ្រោះថ្នាក់អ្វីនោះទេ ដំណើររឿងនៅមុនកើតហេតុថ្ងៃទី១៦កុម្ភៈរូបនាង យុវតីឈ្មោះ ជូត ដាវី អាយុ១៧ឆ្នាំរស់នៅភូមិប្រគៀប ឃុំត្រពាំងធំខាងត្បូង ស្រុកតាំកក់ ខេត្តតាកែវ បានជិះចេញពីសាលាចិនស្ថិតនៅក្នុងវត្តមង្គលមានល័ក្ខវេលាម៉ោង៦ ពេលមកដល់មុខក្លោងទ្វាវត្តក៏បានហៅខ្លួនមកជិះជាមួយ។ រួចជិះតាមផ្លូវកៅស៊ូសំដៅទៅទិសខាងលិចខណៈមកដល់ចំណុចផ្លូវលំភូមិត្រពាំងក្រសាំងរៀងព្រិលៗ លូរខ្វែងក៏បានដួល(ដោយខ្លួនឯង) បណ្តាលឱ្យឈ្មោះជូតដាវី ផ្កាប់មុខផ្ទុបផ្លូវ ចំណែកខ្លួនជិះក្រោយរបួសដៃស្រាល រួចក៏គ្នាទៅពេទ្យ និងបាននាំគ្នាប្រឌិតរឿងថាមានក្មេង៦នាក់ជិះម៉ូតូ៣គ្រឿងធាក់ដួលនៅចំណុចមុខវត្តត្រពាំងគល់ ដោយខ្លាចម្តាយស្តីបន្ទោស។


បន្ទាប់ពីទទួលបានការបំភ្លឺនេះ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះទៅស្រាវជ្រាវជាក់ស្តែងទីតាំងកើតហេតុនិងផ្ទះយុវតីនោះភ្លាមៗ ជាលទ្ធផលយុវតីឈ្មោះ ជូត ដាវី អាយុ១៧ឆ្នាំរស់នៅភូមិប្រគៀប ឃុំត្រពាំងធំខាងត្បូង ស្រុកតាំកក់ ខេត្តតាកែវបានសារភាពថា ខ្លួនជិះដួលដោយខ្លួនឯងរួចកុហក់ថាត្រូវគេធាក់ដួលព្រោះខ្លាចម្តាយស្តីបន្ទោស ពិត ប្រាកដមែន មិនមែនជួបគ្រោះថ្នាក់ឬគេធាក់ផ្តួលនោះទេ។ ន័យដូចបានបំភ្លឺនេះ សូមសាធារណៈជន បានយល់ ជៀសវាងការផ្សព្វផ្សាយបន្ត ធ្វើឱ្យមានករយល់ច្រលំ៕

Tuesday, February 14, 2023

មេតុងទីនម្នាក់ វេចលុយជិតកន្លះលានដុល្លារអាមេរិក ហើយរត់គេចខ្លួនបាត់ ធ្វើឲ្យកូនតុងទីន ប្រមាណជាង ៦០ នាក់ កំពុងទឹកភ្នែកជូតក្បាលជង្គង់...

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖ កន្លងទៅថ្មីនេះ ករណីមេតុងទីនម្នាក់ វេចលុយជិតកន្លះលានដុល្លារអាមេរិក ហើយរត់គេចខ្លួនបាត់ ធ្វើឲ្យកូនតុងទីន ប្រមាណជាង ៦០ នាក់ កំពុងទឹកភ្នែកជូតក្បាលជង្គង់ ដែលអ្នកខ្លះអស់ ទាំងប្រាក់ខែ អ្នកខ្លះអស់ទាំងលុយខំរកស៊ីលក់ដូរបន្តិចបន្តួច យកមកលេងតុងទីន ដើម្បីសន្សំទុក និងចង់បានការប្រាក់ ។

តាមសំណេរអ្នកលេងបណ្តាញសង្គម ដែលបានបង្ហោះរូបមេតុង និងសរសេរថា «នេះជាមេតុងទីមួយរូបឈ្មោះ ហួយ វត្តនី ភេទស្រី អាយុ៣៦ឆ្នាំ ធ្វើមេតុងទីន នៅក្នុងស្ថាប័នមួយ ហើយបានឆបោកលុយកូនតុងទីន ពេញមួយស្ថាប័ននោះ អស់ប្រាក់រាប់សិបម៉ឺន ជិតកន្លះលានដុល្លារ បានវេចលុយកូនតុងទីនទាំងអស់នោះ ហើយរត់គេចបាត់ តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មកម្លេះ ដែលធ្វើឲ្យកូនតុងទីន ដេកឈឺចាប់ ម្នាក់ៗស្ទើរតែស្លាប់ ចំណែកមេបានវេចលុយកូនយកទៅសំងំសុខតែម្នាក់ឯង នេះជាស្រីដែលចង្រៃបំផុត ដែលមិនយល់ពីការឈឺចាប់របស់គេ ។ ឈ្មោះ អឿន ម៉ូនីការ ជាមេតុងទីនម្នាក់ ដែរគេចាប់បាន ចុះហេតុអីឈ្មោះ ហួយ វត្តនី គេចាប់មិនបាន ឬមួយមានគេ នៅពីក្រោយខ្នង តើម្នាក់នោះជាអ្នកណា ? បញ្ជាក់ ខ្ញុំមិនសំដៅទៅលើអ្នកណាទេ ចឹងបើអ្នកមិនពាក់ព័ន្ធកុំចេញមុខមកអី» ។

ប្រភពព័ត៌មានពីកូនតុងទីនម្នាក់ ក្នុងចំណោមអ្នកលេងតុងទីនជាង៦០នាក់ បានសម្តែងនូវការឈឺចាប់បំផុត ចំពោះល្បិចកល ឆបោករបស់មេតុងទីនឈ្មោះ ហួយ វត្តនី ដែលវេចលុយរត់ ហើយមិនត្រូវបានចាប់ខ្លួន នាំមកឲ្យទទួលខុសត្រូវ ចំពោះមុខច្បាប់ លើទង្វើដែលគេប្រព្រឹត្តទេ ។

 មេតុងទីនឈ្មោះ ហួយ វត្តនី ជាមន្ត្រីបម្រើការងារនៅស្ថាប័នអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ មានអាសយដ្ឋាន ផ្ទះលេខF4 E០ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។


កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បុគ្គលឈ្មោះ ហួយ វត្តនី បានប្រមូលមន្ត្រីបម្រើការងារនៅអង្គភាពជាមួយគ្នា លេងតុងទីនចំនួន៥ខ្សែ ក្នុង១ខ្សែ មានទឹកប្រាក់ចំនួន ២០០ដុល្លារ ហើយមួយខែដេញម្តង ក្រោយពេលបើកប្រាក់ខែរាងៗខ្លួន ។

 ដំបូងការលេងតុងទីននោះ គឹមានការជឿទុកចិត្តគ្នាណាស់ នៅពេលដល់ខែដេញតុងទីនម្តងៗ កូនបង់ឲ្យមេ ហើយមេ ក៏បានប្រគល់ប្រាក់ឲ្យទៅកូនណា ដែលដេញបានគ្រប់ចំនួនដែរ តែមួយរយៈចុងក្រោយនេះ មេមានកាន់ឈ្មោះខ្មោច រួចដេញបានប្រាក់ប្រមាណជិតកន្លះលានដុល្លារអាមេរិក រត់គេចខ្លួនបាត់ ។ ក្រោយពេលដឹងថា មេតុងទីន វេចលុយជិតកន្លះលានដុល្លាររត់គេចខ្លួនហើយ កូនតុងទីន បានដាក់ពាក្យបណ្តឹងចូលស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត ដើម្បីចាត់ការលើបុគ្គលរូបនោះតាមនីតិវិធី ៕

Monday, February 13, 2023

កាំបិតតាំងតោអើយ អ្នកពិតជាពេញនិយមខ្លាំងណាស់!

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ ៖  កាលពីថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង ២៤.០០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង២នាក់  នៅចំណុចភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់(ចំណុចចន្លោះគីឡូម៉ែត្រលេខ៧៩-៨០) ជិះម៉ូតូមួយគ្រឿងធុនC125 ពណ៌ ខ្មៅពាក់ផ្លាកលេខភ្នំពេញ1.A T1350។


ជនសង្ស័យទាំង០២នាក់រួមមាន:

១-ឈ្មោះ ញឹម រដ្ឋា ភេទប្រុសអាយុ ២៥ឆ្នាំ ទីលំនៅភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ 

ទី២-ឈ្មោះ ម៉េង ផល្លី ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត  ក្រោយឆែកឆេរបានឃើញអាវុធ(កាំបិតបាំងតោពណ៌ស តដងឈើប្រវែង ៥០ សង់ទីម៉ែត្រចំនួន០១)។  


ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ និងដឹកនាំសម្របសម្រួលនីតិវិធីដោយឯកឧត្តមព្រះរាជអាជ្ញាអមសាលដំបូងខេត្តតាកែវ  កម្លាំងជំនាញ បានឃាត់ខ្លួនជន សង្ស័យទាំង០២នាក់ និងវត្ថុតាងម៉ូតូនិងកាំបិត  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។